Bootstrap
just now
Hello, world! This is a toast message.
ម៉ោងធ្វើការ:
7:30 - 17:30 (រាល់ថ្ងៃ)
ចូលគណនីផ្ទាល់ខ្លួន
ចុះឈ្មោះ
en
kh
☰
×
ផ្ញើរ
បញ្ញើរក្នុងប្រទេស
បញ្ញើរក្រៅប្រទេស
ទិញសម្ភារៈវេចខ្ចប់
ទទួល
ជួលប្រអប់
តាមដានបញ្ញើរ
ការប្រមូលការដឹកជញ្ជូនដែលខកខាន
ការធ្វើដំណើរ
សំបុត្រ និងកាលវិភាគ
តាក់ស៊ីឯកជន
ទីតាំង
ដំណោះស្រាយអាជីវកម្ម
ផ្ញើទៅក្រៅប្រទេស៖
ប្រទេសនិងរយៈពេលដែលបញ្ញើនឹងទៅដល់
ការណែនាំ និងជម្រើសនៃការវេចខ្ចប់បញ្ញើ
រៀបចំអស័យដ្ឋានកញ្ចប់បញ្ញើ
វត្ថុបញ្ញើដែលត្រូវបានហាមឃាត់ និង ជាប់កម្រិតកំណត់
តាមដានបញ្ញើរបស់លោកអ្នក
គណនាថ្លៃផ្ញើបញ្ញើ
PostPack
ដើម្បីអោយកញ្ចប់បញ្ញើរបស់លោកអ្នកទៅដល់ទីដោយសុវត្ថិភាព សូមអានការនែនាំក្នុងការវេចខ្ចប់។
ជ្រើសរើសប្រអប់អោយបានសមរម្យ៖ សូមពិនិត្យថាអីវ៉ាន់របស់ លោកអ្នកច្រកចូលក្នុងប្រអប់បានសមរម្យ (មិនចង្អៀតពេក និងមិនរលុងពេក)។ ប្រើប្រអប់ដែលមានភាពមាំទាំ និងបិតស្កុត ដែលស្វិតមិនងាយរហែក។
បើអីវ៉ាន់របស់លោកអ្នកមិនអាចដាក់ចូលក្នុងប្រអប់ធម្មតា សូមទៅ កាន់សាខាប្រៃសណីយ៍ដែលនៅជិតលោកអ្នក ដើម្បីអោយបុគ្គលិកយើងខ្ញុំផ្តល់ជាជំនួយ។
ដើម្បីការពារកុំអោយអីវ៉ាន់របស់លោកអ្នក វាចខូចទ្រង់ទ្រាយក្នុង ពេលដឹកជញ្ជូន សូមប្រើក្រដាសកាតុងរឹងការពារមុនពេលវេច ខ្ចប់។
ចំពោះអីវ៉ាន់ដែលផុយស្រួយ ងាយនឹងបាក់បែក សូមប្រើក្រដាស ទន់ដូចជាក្រដាសជូតមាត់ ឬថង់ផ្លាស្ទិកពពុះ វេចខ្ចប់មុននឹងដាក់ ចូលក្នុងប្រអប់។
វេចខ្ចប់វត្ថុសើម ឬវត្ថុរាវដោយថង់ដែលអ៊ុតជិត ឬធុងមានគំរប បិតជិតល្អមុននឹងដាក់ចូលក្នុប្រអប់បញ្ញើ ដើម្បីការពារការលេច ធ្លាយក្នុងពេលដឹកជញ្ជូន។ មិនត្រូវផ្ញើវត្ថុដែលងាយខូចឬស្អុយ រលួយតាមសេវាប្រៃសណីយ៍ឡើយ។
ប្រើកំទេចក្រដាសញាត់បំពេញចន្លោះប្រហោងដើម្បីការពារកុំអោយអីវ៉ាន់ក្រឡុកចុះឡើងក្នុងពេលដឹកជញ្ជូន។
ប្រើស្កុតស្វិតដើម្បីបិតប្រអប់ ដោយបិតជាទំរង់ H តាមឧទាហរណ៍ដូចខាងក្រោម៖
ជំហ៊ានទី១
ជំហ៊ានទី២
ជំហ៊ានទី៣ (ធ្វើដូចជំហ៊ានទី១ និង ទី២)
វត្ថុដែលអាចបង្កហានិភ័យដល់សុខភាព សុវត្ថិភាព និងទ្រព្យសម្បត្តិ ឬបរិស្ថាន មិនអាចផ្ញើតាមសេវាប្រៃសណីយ៍ បានឡើយ។ នេះគឺរួមទាំងគ្រឿងផ្ទុះ អាវុធ ហ្គាស វត្ថុរាវដែល ងាយឆាបឆេះ ។ល។ វត្ថុទាំងនេះត្រូវបានច្បាប់ហាមឃាត់ក្នុងការ ផ្ញើតាមប្រព័ន្ធសេវាប្រៃសណីយ័។
Loading...