វត្ថុបញ្ញើដែលមានគ្រោះថ្នាក់(ឬសារធាតុដែលអាចបង្កហានិភ័យ) គឺសារធាតុ ឬវត្ថុទាំងឡាយណាដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព
និងទ្រព្យសម្បត្តិនៅពេលដឹកជញ្ជូនក្នុងវិស័យពាណិជ្ជកម្ម។
វត្ថុទាំងនេះមិនអាចផ្ញើតាមប្រព័ន្ធប្រៃណីយ៍បានទេ រួមមាន
គ្រឿងផ្ទុះ រួមមានគ្រាប់រំសេវ កាំជ្រួចបាញ់លម្អពេលបុណ្យទាន គប់ភ្លើង និង អាវុធ ។ល។
ឧស្ម័នបង្ហាប់ រួមទាំងឧស្ម័នឆេះ និងឧស្ម័នមិនឆេះ ដូចជាកំប៉ុង ហ្គាស កំប៉ុងខ្យល់ ធុងឧស្ម័នបង្ហាប់ និងបំពង់ពន្លត់អគ្គិភ័យជាដើម ។ល។
វត្ថុរាវងាយឆេះ ដូចជាថ្នាំលាបឬលាងក្រចក អាល់កុល ទឹកអប់ ថ្នាំលាប កាវស្អិត ដែកភ្លើង សារធាតុរំលាយដែលងាយឆាបឆេះ។
វត្ថុរឹងងាយឆេះ ដូចជាឈើគូសគ្រប់ប្រភេទ ធ្យូង ឥន្ធនៈរឹង និងសារធាតុដែលអាចបង្កគ្រោះថ្នាក់ពេលមានសំណើម។
សារធាតុអុកស៊ីតកម្ម រួមមានសារធាតុដែលអាចបម្លែងទៅជា អុកសុីសែនដោយងាយ ថ្នាំលាបសក់ ឬជ្រលក់ក្រណាត់...
វត្ថុបញ្ញើហាមឃាត់ និងវត្ថុបញ្ញើ ជាប់កម្រិតកំណត់សំដៅដល់ វត្ថុបញ្ញើ ដែលជាប់អាយ័ត ឬកម្រិតកំណត់ក្រោមលក្ខខណ្ឌលើការនាំចេញ នាំចូល ឬធ្វើការឆ្លងកាត់គយអន្តរជាតិក្នុង គោលបំណងណាមួយដូចជា៖
ការការពារសន្តិសុខជាតិ
ការការពារសណ្តាប់ធ្នាប់សាធារណៈ និងស្តង់ដារនៃសុភាវធម៌ និងសីលធម៌
ការការពារសុខភាព និងជីវិតមនុស្ស សត្វ ឬ រុក្ខជាតិ
ការការពារបេតិកភណ្ឌជាតិ ដែលមានតម្លៃខាងសិល្បៈ ប្រវត្តិសាស្ត្រ ឬ បុរាណវត្ថុវិទ្យា
ការអភិរក្សធនធានធម្មជាតិ
ការតម្រូវតាមបញ្ញត្តិនានានៃច្បាប់ណាមួយជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
ការបំពេញកាតព្វកិច្ចក្រោមធម្មនុញ្ញសហប្រជាជាតិ។
វត្ថុខុសច្បាប់ ឬវត្ថុដែលចាត់ទុកថាខុសច្បាប់ក្នុងការនាំចូលនៅប្រទេសគោលដៅ។
ប្រៃសណីយ៍កម្ពុជា ផ្តល់សេវាទៅជាង១០០ប្រទេសទូទាំងពិភពលោក។ យើងខ្ញុំប្រឹងប្រែងស្វែងរកដៃគូដឹកជញ្ជូនបន្ថែមទៀត ដើម្បីផ្តល់សេវាទៅប្រទេសដទៃបន្ថែមទៀត។
ចំណាយក្នុងការផ្ញើបញ្ញើប្រៃសណីយ៍អាស្រ័យលើប្រទេសគោលដៅដែលលោកអ្នកផ្ញើទៅកាន់ និងទម្ងន់នៃកញ្ចប់បញ្ញើរួមទាំងប្រភេទសេវាដែលលោកអ្នកជ្រើសរើសប្រើប្រាស់។
Our Gold Certificate for Postal Security highlights our commitment to ensuring the safety and security of mail and parcels in its network. This recognition underscores Cambodia Post's dedication to implementing international security standards and best practices to safeguard postal services and ensuring reliable deliveries across borders.
The TradePost Awards, organized by the Universal Postal Union (UPU), in partnership with the Global Alliance for Trade Facilitation (the Alliance) and the International Trade Centre (ITC), recognize postal services as drivers of Trade Inclusion. Cambodia Post was recognized for its commitment to trade inclusion and support for growing micro, small, and medium enterprises (MSMEs).