​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ អាទិត្យ ៧:០០ – ១៧:៣០ ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

សំបុត្រ និងកញ្ចប់តូច


បញ្ញើប្រៃសណីយ៍ចែកចេញជា ៥ ប្រភេទៈ

  • សំបុត្រ (Lettre)(LC) : រួមមានលិខិតនិងកញ្ចប់លិខិតគឺជាបណ្តាលិខិតស្នាមសរសេរដៃ វាយអង្គុលីលេខ ឬបោះពុម្ព មាន លក្ខណៈពិសេសលើការទំនាក់ទនងព័ត៌មានបុគ្គលត្រូវបិទជិត កំណត់ទំងន់អតិបរមា ២គក្រ ចំពោះរបបអន្តរជាតិ និង ៣គក្រ ចំពោះរបបក្នុងប្រទេស។
  • ប្រៃសណីយ៍ប័ត្រ (Carte-postale)(LC) : គឺជាប្រភេទប័ណ្ណដែលមានរូបភាពនៅខាងមុខនិងកន្លែងសរសេរព័ត៌មាននៅខាងខ្នង ដែលធ្វើអំពីក្រដាសរឹងមានទំហំកំណត់ សំរាប់ប្រើប្រាស់នៅលើការបញ្ជូនព័ត៌មានខ្លីៗ។
  • កលិកប័ត្រ (Imprimé) (AO): គឺជាបណ្តាសាព័ត៌មាន ទស្សនាវដ្តី ឯកសារដែលបោះពុម្ព និងគ្មានលក្ខណៈពិសេសជាទំនាក់ទំនងបុគ្គលដោយគ្រាន់តែផ្សព្វផ្សាយព័ត៌មាន និងផ្ញើដោយចំហរ។ ត្រូវបានកំណត់ទំងន់អតិបរមា ៥គក្រ។
  • កញ្ចប់តូច (Small package)(AO) : គឺជាកញ្ចប់ ឬប្រអប់ដាក់អន្តរវត្ថុ មិនមានលក្ខណៈពិសេសផ្សព្វផ្សាយព័ត៌មានផ្ទាល់ ដោយឡែក និងមិនមានការបិទជិត ខ្ចប់ជិត។ ទំងន់អតិបរមា ២គក្រ។
  • សំភារៈសិក្សាសំរាប់មនុស្សខ្វាក់ (Cécogramme)(AO) : រួមមានថាស់ចំរៀង ខ្សែអាត់ ប្រដាប់ពិសេសបង្កើតដោយ មន្ទីរពិសោធន៍ សាលារៀនសំរាប់មនុស្សខ្វាក់ និងអក្សរអណ្តែត ច្បាប់បោះពុម្ពតាមអក្សរអណ្តែត ត្រូវបានខ្ចប់ជិត បិទជិត ទំងន់អតិបរមា ៧គក្រ។
  • បញ្ញើផ្ទៃរាបបញ្ជូនតាមអាកាសយាន មានតំលៃអនុគ្រោះពន្ធត្រូវបានចាត់ទុកជាប្រភេទ S.A.L (Surface air leaf)។
  • លិខិតអាកាសយាន (Aérogramme) : អតិថិជនគ្រាន់តែសរសេរនៅលើក្រដាស់បោះពុម្ពដែលមានតែមប្រិ៍ស្រាប់ ហើយបិទក្លាយជាស្រោមសំបុត្រមួយដោយមិនអាចដាក់អន្តរវត្ថុផ្សេងបានឡើយ។