នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ លោក ប្រាក់ គារ៉ាវុធ អគ្គនាយករង នៃប្រៃសណីយ៍កម្ពុជា បានដឹកនាំប្រតិភូ ចូលរួមប្រជុំ ASEANPOST Discussion on UPU Extraordinary Congress 2019 ជាកិច្ចប្រជុំចង្អៀត ពិភាក្សាលើនីតិវិធីទូទាត់ថ្លៃចែកបញ្ញើអន្តរជាតិ ដែលនឹងសម្រេចដោយការបោះឆ្នោត នៅមហាសន្និបាតវិសាមញ្ញប្រៃសណីយ៍សកល UPU លើកទី៣ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នាខែកញ្ញា ឆ្នាំ២០១៩ ដើម្បីឆ្លើយតបនឹងសហរដ្ឋអាមេរិក ដែលសុំចាកចេញពីសមាជិកភាពរបស់ UPU ដោយសារតែមិនពេញចិត្តនឹងអត្រាទូទាត់បញ្ញើមិនសមស្រប
កិច្ចប្រជុំស្តីពីរបាយការណ៍លទ្ធផលការងាររយះពេល០៦ខែ ក្នុងឆ្នាំ២០១៩ របស់ប្រៃសណីយ៍កម្ពុជា នារសៀលនេះ ថ្ងៃព្រហស្បតិ៍ ទី២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩
នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានបំពេញទស្សនៈកិច្ច នៅមណ្ឌលប្តូរបញ្ញើធំ របស់ក្រុមហ៊ុនប្រៃសណីយ៍ Royal Mail នៃចក្រភពអង់គ្លេស ហើយបានពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ និន្នាការវិស័យប្រៃសណីយ៍ និងឱកាសកិច្ចសហប្រតិបត្តិការ នៅក្រុងឡុងដិ៍ ចក្រភពអង់គ្លេស រួមជាមួយ លោក Garry Carol អគ្គនាយកប្រតិបត្តិ APP Corperative និង ក្រុមហ៊ុន HYPASHIP ជាដៃគូ ។
នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩លោកឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានបំពេញទស្សនៈកិច្ច នៅក្រុងឡុងដិ៍ ចក្រភពអង់គ្លេស ដែលក្រុមហ៊ុន HYPASHIP ជាដៃគូបាន ទទួលស្វាគមន៍ និងអញ្ជើញចូល ទស្សនាវិមានរដ្ឋសភា Westminster ។
កម្មវិធីលើទូរស័ព្ទស្មាតហ្វូន Cambodia Post
កិច្ចប្រជុំស្តីពីការងារអាជីវកម្មរយ:ពេល០៥ខែ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា