ប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងប្រៃសណីយ៍កម្ពុជា ត្រូវបាន ឯកឧត្តម Bishar A. Hussein អគ្គនាយកប្រៃសណីយ៍សកល UPU អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម នៅសណ្ឋាគារ Grand Nikko Tokyo Daiba ប្រទេសជប៉ុន ដើម្បីស្វែងយល់អំពីស្ថានភាព វិស័យប្រៃសណីយ៍ នៅកម្ពុជា
លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង និងប្រតិភូប្រៃសណីយ៍កម្ពុជា ចូលរួមប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិសហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិច នៅទីក្រុងតូក្យូ ព្រះរាជាណាចក្រជប៉ុន ពីថ្ងៃទី២-៦ ខែកញ្ញា ឆ្នាំ២០១៩ ជាកិច្ចប្រជុំប្រចាំឆ្នាំ។
អបអរសាទរ! ប្រៃសណីយ៍កម្ពុជា ត្រូវបានសហព័ន្ធធុរកិច្ចពិភពលោកសហព័ន្ធ WORLDCOB ប្រកាសប្រគល់ពានរង្វាន់ ជាលើកទី២ ជាក្រុមហ៊ុនមានគុណសម្បត្តិទាក់ទាញ ដែលបានរៀបចំនៅ ក្នុងកម្មវិធី THE BIZZ AMERICAS 2019 នៅសណ្ឋាគារ InterContinental Mark Hopkins San Francisco នៅទីក្រុង San Francisco រដ្ឋ California នៃសហរដ្ឋអាមេរិក ពីថ្ងៃទី២៣ - ២៤ ខែសីហា ឆ្នាំ២០១៩
លោក ប្រាក់ គារ៉ាវុធ អគ្គនាយករង នៃប្រៃសណីយ៍កម្ពុជា បានដឹកនាំប្រតិភូ ចូលរួមប្រជុំ បញ្ញើឆាប់រហ័ស EMS International Symposium for Senior Management of Asia-Pacific Region លើប្រធានបទ “EMS VISION 2024” នៅរដ្ឋធានី អ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ពីថៃ្ងទី២១-២២ ខែសីហា ឆ្នាំ២០១៩ ។
អបអសាទរ! ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ E-COMMERCE របស់ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជាអ៊ីសូលូសិន ប.ក. Cambodia Post e-Solutions PLC ក្រោមអធិបតីភាពឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ នាថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ សីហា ឆ្នាំ២០១៩
ខួបលើកទី២០នៃសេវាបញ្ញើឆាប់រហ័សរបស់ប្រៃសណីយ៍សកល -សេវាមួយនេះបានពង្រីកសមាជិករហូតដល់២០០ប្រទេសហើយ -ផ្ញើបញ្ញើឆាប់រហ័ស និងទាន់ចិត្ត -មានបណ្តាញចែកចាយពាសពេញពិភពលោក