សេវាបញ្ញើឆាប់រហ័ស(EMS) ជាសេវាដែលមានគុណភាពខ្ពស់លើបណ្តាសេវាដទៃទៀតដែលមានក្នុងប្រៃសណីយ៍កម្ពុជា ហើយសេវានេះក៏មានសារៈសំខាន់សម្រាប់អតិថិជនមានបំណងផ្ញើ លិខិតសំខាន់ៗទៅក្រៅប្រទេស ក៏ដូចជាក្នុងប្រទេសផងដែរ។ សេវាបញ្ញើឆាប់រហ័ស(EMS) គឺមាន លេខកូដតាមដានបញ្ញើច្បាស់លាស់ ដោយធ្វើការតាមដានដោយខ្លួនឯងលើគេហទំព័ររបស់ ប្រៃសណីយ៍កម្ពុជា គេហទំព័ររបស់ប្រទេសទទួល ឬតាមភ្នាក់ងាររបស់ប្រៃសណីយ៍កម្ពុជាផ្ទាល់ ។ មិនត្រឹមតែប៉ុណ្ណោះ សេវាបញ្ញើឆាប់រហ័ស(EMS) បានផ្តល់ជាសេវាជំពាក់ពន្ធ សម្រាប់អតិថិជនដែល មានបំណងប្រើប្រាស់សេវានេះជាចរន្តក្នុងការចែកចាយទៅដៃគូររបស់ខ្លួន ដោយការជំពាក់ថ្លៃ សេវាត្រូវបានគិតរៀងរាល់មួយខែម្តង និងតម្រូវអោយអតិថិជនតម្កល់ទឹកប្រាក់ក្នុងការធ្វើកិច្ច សន្យាប្រើប្រាស់។ សេវាបញ្ញើឆាប់រហ័ស(EMS) គឺមានលក្ខខណ្ឌសម្រាប់ធ្វើការទូទាត់សំណងជូន អតិថិជនលើករណីឥវ៉ាន់ដែលផ្ញើមានការបាត់បង់ ក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃដែលអតិថិជន ផ្ញើ។ ១. សេវាបញ្ញើឆាប់រហ័សអន្តរជាតិ
ជូនភ្ជាប់ការបំពេញសលាកបត្រផ្ញើ ២. សេវាឆាប់រហ័សក្នុងប្រទេស
៣. ប្រព័ន្ធនៃការគ្រប់គ្រងបញ្ញើ
ឧទាហរណ៍ៈ EE000000001KH (អក្សរពីរខាងមុខគឺបញ្ជាក់ពីសេវា និងអក្សរពីខាងក្រោយ បញ្ជាក់ពីប្រទេសដែលផ្ញើចេញ។