អំពី Electronic Advance Data (EAD)
· ដើម្បីបង្កើនសុវត្ថិភាពនៃបញ្ញើ វាបានក្លាយជាកាតព្វកិច្ចក្នុងការបញ្ជូនទិន្នន័យដូចជាឈ្មោះអ្នកផ្ញើ និងអាស័យដ្ឋាន និងឈ្មោះអ្នកទទួល និងអសយដ្ឋានអ្នកទទួល និងរៀបរាប់លំអិតអំពីអន្តរវត្ថុដែលត្រូវផ្ញើ ចូលទៅក្នុងប្រព័ន្ធដើម្បីផ្ញើទៅកាន់គោលដៅនៅក្នុងទម្រង់ជាឯកសារអេឡិចត្រូនិកជាមុន ហៅថា Electronic Advance Data (EAD) ។
សេវាកម្មប្រៃសណីយ៍តម្រូវឲ្យមាន EAD
· EADគឺជាកាតព្វកិច្ចរបស់ប្រៃសណីយ៍កម្ពុជា និងប្រៃសណីយ៍សកល និងត្រូវបានកំណត់លើសេវាដូចខាងក្រោម៖
- បញ្ញើEMS
- ប្រៃសណីយ៍ភ័ណ្ឌអន្តរជាតិ
- កញ្ចប់តូច
- E-packet អន្តរជាតិ
- និងទំនិញកុងតីន័រអន្តរជាតិ។
តើនៅពេលណាដែលវានឹងក្លាយជាកាតព្វកិច្ច?
· ជាកាតព្វកិច្ចរាល់អន្តរវត្ថុដែលត្រូវផ្ញើទៅអន្តរជាតិតាមបញ្ជរប្រៃសណីយ៍ ឬប្រគល់ឱ្យបុគ្គលិកប្រមូលបញ្ញើប្រៃសណីយ៍តាមផ្ទះចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ។
ប្រភេទទិន្នន័យដែលត្រូវមានជាចាំបាច់
· ប្រភេទទិន្នន័យត្រូវមានជាចាំបាច់មានដូចជា
- ឈ្មោះអ្នកផ្ញើ និងអាសយដ្ឋានរបស់អ្នកផ្ញើ
- ឈ្មោះអ្នកទទួល និងអាសយដ្ឋានរបស់អ្នកទទួល
- ព័ត៌មានលំអិតនៃបញ្ញើ
- ទំងន់សរុបនៃប្រភេទបញ្ញើនីមួយៗ
- លេខកូដរបស់សំបុត្រ ឬបញ្ញើ(សម្រាប់តាមដាន)
- ព័ត៌មានផ្សេងទៀតដែលចាំបាច់ត្រូវបញ្ចូល
ការទទួលបញ្ញើប្រៃសណីយ៍ដោយគ្មានEAD
· ការបញ្ញើប្រៃសណីយ៍ដោយគ្មានEAD
· ទៅកាន់សហរដ្ឋអាមេរិក៖ ដើម្បីការពារភាពមិនសម្របសម្រួលរបស់អតិថិជនប្រៃសណីយ៍កម្ពុជាមិនទទួលយកទំនិញតាមប្រៃសណីយ៍ដោយគ្មាន EAD ទេពីព្រោះរបស់របរទាំងនោះនឹងត្រូវប្រគល់ត្រលប់មកប្រទេសដើមវិញដោយសេវាប្រៃសណីយ៍សហរដ្ឋអាមេរិកក្រោមច្បាប់សហរដ្ឋអាមេរិកហៅថាច្បាប់ STOP Act។
· ទៅកាន់ប្រទេសផ្សេងទៀត៖ យើងទទួលយកបញ្ញើប្រៃសណីយ៍ទូទៅប្រសិនបើអតិថិជនយល់ព្រមទៅនឹងការពន្យារពេលក្នុងប្រតិបត្តិការងាររបស់គយ ឬត្រូវផ្ញើត្រលប់មកវិញ។
· សូមផ្តល់ព័ត៌មានច្បាស់លាស់ និងពិតប្រាកដនៃការផ្ញើបញ្ញើអន្តរជាតិមកកាន់ភ្នាក់ងារប្រៃសណីយ៍ឬបញ្ជរប្រៃសណីយ៍ដើម្បីបំពេញ EAD និងផ្ញើទៅប្រទេសគោលដៅជាមុន តាមដែលអាចធ្វើទៅបានពីព្រោះប្រទេសទាំងអស់ត្រូវការ EAD។