បញ្ញើគ្រប់ប្រភេទអាចផ្ញើជាអនុសិដ្ឋនៅគ្រប់ទីកន្លែងក្នុងប្រទេស និងក្រៅប្រទេស។ អ្នកផ្ញើត្រូវបំពេញអាសយដ្ឋានប។ តំលៃត្រូវបានកំណត់លើតារាងពន្ធអាករប្រៃសណីយ៍។ដោយឡែកចំពោះប្រទេសកាណាដា និងសហរដ្ឋអាមេរិក មិនអនុញ្ញាតអោយនាំចូលជាបាវអនុសិដ្ឋ។
សេវានេះ សំរាប់ទុកអោយអ្នកផ្ញើ សំណូមពរសុំចែកបញ្ញើដល់អាស័យដ្ឋានអ្នកទទួលភ្លាមៗក្រោយពេលកាត់បញ្ញើ។ ការចែកពិសេសគឺមានតំលៃសំរាប់តែការចែកលើកតំបូងបង្អស់ ប្រសិនបើពេលចែកមិនបាននោះ ត្រូវគូសចោលស្លាកចែក ពិសេស បញ្ជូនចែកដូចធម្មតាវិញ។ នៅលើបញ្ញើប្រៃសណីយ៍ ត្រូវបិទស្លាក ឬវាយត្រា (Exprès) ផ្នែកខាងឆ្វេងអាស័យដ្ឋានអ្នកទទួល។ សេវានេះ មានប្រសិទ្ធិភាពតែក្នុងរង្វង់ចែក ដែលបានកំណត់នៅតាមប្រៃសណីយ៍និមួយៗ។
ចំពោះកញ្ចប់ដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គយ សេវានេះមានប្រសិទ្ធិភាពត្រឹមតែចែកលិខិតជូនដំណឹងប៉ុណ្ណោះ។
ចំពោះអ្នកផ្ញើបញ្ញើអនុសិដ្ឋ ឬប្រៃសណីយ៍ភ័ណ្ឌ អាចសុំផលប័ត្រជូនដំណឹងពីការចែកក្នុងពេលផ្ញើ ឬក្រោយពេលផ្ញើបញ្ញើ។ តំលៃត្រូវបានគិតសរុប ជាមួយតំលៃផ្ញើដូចមានក្នុងតារាងពន្ធអាករប្រៃសណីយ៍របស់ប្រៃសណីយ៍កម្ពុជា។ នៅលើបញ្ញើត្រូវបិទ ឬ វាយត្រា AR។
ការិយាល័យទទួល ពេលបញ្ញើមានភ្ជាប់ AR ត្រូវប្រគល់ដល់ដៃអ្នកទទួល ឬ អ្នកប្រគល់សិទ្ធិអោយចុះហត្ថលេខាលើ ហើយបោះត្រាថ្ងៃខែ រួចបញ្ជូនត្រឡប់ទៅការិយាល័យដើមរបស់អ្នកផ្ញើដោយផ្ទាល់។
ក្នុងករណីរងចាំ អ្នកផ្ញើពុំបានទទួលការឆ្លើយតបណាមួយ ការធ្វើផលប័ត្រជូនដំណឹងជាលើកទី ២ ឬ ធ្វើលិខិតតវ៉ាលើគំរូ Form ដោយពុំគិតតំលៃផ្ញើទៅការិយាល័យទទួលម្តងទៀត។
សេវានេះប្រើសំរាប់បញ្ញើអនុសិដ្ឋ ដែលអ្នកផ្ញើបានសំណូមពរអោយយលទៅចែកដល់ដៃចំឈ្មោះអ្នកទទួលដែលមានអាស័យដ្ឋាន នៅលើបញ្ញើនោះ។ បញ្ញើចេកផ្ទាល់ដៃត្រូវយកទៅចែកដល់ អាស័យដ្ឋានអ្នកទទួលចំនួន ២ដង ប្រសិនបើមិនបានលទ្ធផល គឺនៅលើកទី ៣ ចែកអោយចំពោះអ្នកមានសិទ្ធិត្រឹមត្រូវអាចទទួលជំនួសបាន។
ត្រូវគោរពតាមបណ្តាលក្ខការណ៍ដែលបានសំរេចលើបញ្ញើអនុសិដ្ឋ នៅលើស្រោម ផ្នែកខាងក្រោយអក្សរ R ត្រូវវាត្រាពណ៌ ក្រហម ឬ បិទស្លាកចែកដល់ដៃ។ ចំពោះរបបអន្តរជាតិអនុវត្តតែប្រទេសណាដែលអនុញ្ញាតប៉ុណ្ណោះ។ តំលៃត្រូវបាន បូកបន្ថែមលើថ្ងៃផ្ញើរួចបោះត្រាយ៉ាងច្បាស់ MP ពីលើបញ្ញើ។