លក្ខណៈទូទៅ ប្រៃសណីយ៍ភ័ណ្ឌគឺជាបណ្តាកញ្ចប់ទំនិញហិបទំនិញដែលផ្ញើតាមប្រៃសណីយ៍ដើម្បីបញ្ជូនដល់ដៃអ្នកទទួលតាមរបៀបរបបមួយដោយឡែកទៀត។ប្រៃសណីយ៍ភ័ណ្ឌ មានទំហំ និងទំងន់ធំជាងបញ្ញើប្រៃសណីយ៍។ ខ្លឹមសាររបស់ប្រៃសណីយ៍ភ័ណ្ឌមិន អាចដាក់លិខិត ឬកត់ត្រារាល់ខ្លឹមសារដែលមានទំនាក់ទំនងជាបុគ្គលបានឡើយ ប៉ុន្តែរបៀបរបបវេចខ្ចប់ត្រូវបានបិទជិត។ ប្រៃសណីយ៍ភ័ណ្ឌដែលទំនាក់ទំនងក្នុង ក្របខ័ណ្ឌទឹកដីនៃប្រទេសយើងហៅថា ប្រៃសណីយ៍ភ័ណ្ឌក្នុងប្រទេស ប្រៃសណីយ៍ភ័ណ្ឌដែលមានទំនាក់ទំនងរវាងប្រទេសយើងនិងប្រទេសដទៃទៀត ហៅថា ប្រៃសណីយ៍ភ៏ណ្ឌអន្តរជាតិ។