រាល់បណ្តាបញ្ញើប្រៃសណីយ៍ដែលផ្ញើជាកញ្ចប់ ឬប្រៃសណីយ៍ភ័ណ្ឌ ត្រូវបានវេចខ្ចប់បិទជិតដោយវិធីមួយមាំ ហើយជាប់អោយ បានសមស្របជាមួយទំងន់ក្នុងរយៈពេលដឹកជញ្ជូន ដើម្បីជៀសវៀងការខូចខាតរហែក ធានាបាននូវការបាត់បង់អន្តរវត្ថុ ខាងក្នុងនិងមិនធ្វើអោយប្រលាក់ ខូចខាតដល់បញ្ញើដទៃទៀត។ ចំពោះអន្តរវត្ថុរាវ ជាតិងាយខូច ជាតិងាយហៀរទឹក ត្រូវគោរពទៅរបៀបវេចខ្ចប់ពិសេសដែលបានកំណត់សំរាប់បណ្តាប្រទេសនេះ។