​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ អាទិត្យ ៧:០០ – ១៧:៣០ ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

ការិយាល័យប្រៃសណីយ៍សាងសង់ឡើងនាឆ្នាំ១៨៩៥ មានទីតាំនៅក្នុងសង្កាត់អ៊ឺរ៉ុប ឬសង្កាត់បារាំងហើយបានសាងសងដោយស្ថាបត្យករលោកដានីញៃលហ្វាប៉្រ ។

អាគារដ្ឋាននេះបានផ្តល់ឈ្នោះឲ្យទីលានដែលសាងសង់អាគារនេះគឺទីលានប្រៃសណីយ៍។
បរិបថប្រវត្តិសាស្រ្តក្នុងឆ្នាំ១៨៦៣នៅពេលដែលប្រទេសកម្ពុជានិងបារាំងចុះហត្ថលេខាលើអនុសញ្ញាអាណាព្យាបាលទីក្រុងភ្នំពេញគ្រាន់តែជាកូនភូមិតូចមួយដែលមានអាគារសង់លើ ទំនប់មួយទំនេរវាងទន្លេទៅខាងកើតហើយ ទំនាប់ដែលងាយលិចទឹកទៅខាងលិច។បន្តិចម្ដងៗ ទីក្រុងក៏អភិវឌ្ឍ ហើយក៏ផ្តើម មានការបែងចែកជាបួន សង្កាត់៖ ទៅខាងជើងព្រះមហាក្សត្រព្រះរាជទានដីធំល្មម សហគមន៍អាណាម កាតូលិក។ ទៅខាងត្បូងនៅជិត ខាងព្រះបរមរាជវាំង និងវត្តឧណ្ណាលោម ព្រះមហាក្សត្រ ព្រះបាទនរោត្តមប្រមូលផ្តុំខ្មែរអោយជុំគ្នា។ នៅកណ្ដាលសហគមន៍ ចិនកាន់កាប់សង្កាត់ពាណិជកម្មហើយនៅទីនោះ ហើយដែលមានផ្ទះលក់ ឥវ៉ាន់ដំបូងគេលេចរូបរាងឡើងនៅចន្លោះភ្នំ និងទន្លេសាប ជនជាតិបារាំងមកតាំងទីលំនៅត្រង់ដីសម្បទាន ដែលប្រទានឲ្យនៅចំណោមអាគារដ្ឋាន និងស្នាក់នៅពីឆ្នាំ១៨៩០ទីក្រុងទំនើប បានចាប់ផ្តើមអភិវឌ្ឍ ពិតប្រាកដឡើង ទន្ទឹមនឹង ការមកដល់របស់ អភិបាលថ្មីគឺ ហ៊ួន ដឺវែរនឺវីលជាចៅហ្វាយនិវេសនដ្ឋាន ប្រចាំប្រទេសកម្ពុជា។ គាត់បានផ្តើមគំនិតធ្វើគំរោងផែនការខ្នាតធំដំបូងគេដែលធ្វើឲ្យមុខមាត់រាជធានីបាន ផ្លាស់ប្តូរដោយការសំអាតអនាម័យ និង សោភ័ណកម្ម។ ដោយសារតម្រូវការក្នុងការពង្រីកផែ្នកខាងលិច ក្រុងទំនាបត្រូវបង្ហូរទឹកដោយជីកព្រែករាងពាក់កណ្តាល រង្វង់ដែលព័ទ្ធសង្កាត់បារាំង(រួចស្រេចក្នុងឆ្នាំ ១៨៩៤)។


ដីដែលជីកចេញក៏ត្រូវបានយកទៅប្រើម្តងទៀត ដើម្បីចាក់បំពេញបឹងផ្សេងៗ។ មិនយូរប៉ុន្មានក្នុងឆ្នាំ១៨៩៩ ស្ពានត្រូវបានសាងសង់នៅខាងត្បូងព្រែក ក៍ដូចជាផ្លូវថ្មីៗដែរ ហើយផ្លូវធំ ក៏បានពង្រីក ។ ផែផ្សេងៗក៍ត្រូវបានសង់ឡើង។ ទេសភាពភ្នំដូនពេញមានការកែលម្អដោយមានព័ទ្ធដោយសូនច្បារមូយ ហើយបើកមុខទៅរកមហាវិថីព្រះនរោត្តមបច្ចុប្បន្ននេះ។ គោលបំណងគឺផ្សារភ្ជាប់សង្កាត់ខ្មែរ ជាមូយសង្កាត់បារាំងចៅហ្វាយនិវេសនដ្ឋានក៍បានគ្រោងសង់ផ្ទះ និងអាគារសាធារណះរាប់រយខ្នងដូចជា ការរិយាល័យប្រៃសណីយ៍ និងប៉ុស្ត៍ប៉ូលីសដែលនៅជិតនោះ។ផ្ទះវីឡា និងអាគារសាធារណះ ផ្សេងៗ ដែលបានសាងសង់ឡើង នៅក្នុងសង្កាត់បារាំង មានលក្ខណះ ស្ថាបត្យកម្មបែបអ៊ឺបចាប់តាំងពីចុងសតវត្សរ៍ទី ១៨ មកម្លេះដោយដកស្រង់គំនិតពីស្ថាបត្យកម្មក្រិច និងរ៉ូមាំង រាជវាំងរឺនេសង់របស់អឺតាលី និងស្ថាបត្យកម្មនៅតាម តំបន់សមុទ្ររបស់បារាំង។នៅក្នុងសង្កាត់នេះមានការរៀបចំតាមលក្ខណះទំនើប ដូចជាការសាសង់ចុះសម្រុងគ្នា ការក្រាលលើចិញ្ចើមថ្នល់ និង ការដាំដើមឈើនៅអមសាងខាងផ្លូវ ការលំអសូនច្បារនិងផ្ទះផ្សេងៗ។ ដូច្នេះបើយោងតាមបិតិកភណ្ឌស្ថាបត្យកម្មល្អពិសេសរបស់ទីធ្លាប្រៃសណីយ៍យើងអាចសន្និដ្ធានថា ទីតាំងនេះ គឺជាទីតាំងដល់ល្អប្រណិតមូយ។ ទីធ្លារប្រៃសណីយ៍ស្ថិតនៅបេះដួងនៃសង្កាត់រដ្ឋបាលដែលមាន ទាំងអតីត ធនាគារឥណ្ឌូចិនអតីតសាលាក្រុង រតនាគាជាតិ អតីតស្នងការដ្ឋាននគរបាល កណ្តាលអតីតសណ្ឋាគារ មាណូលីស អតីតសណ្ឋាគារហ្រ្គង់អូតែល និង អតីតអាគារនាយកដ្ឋានគយ និង រដ្ឋាករ ។ល។
នៅខាងមុខនៃអាគារប្រៃសណីយ៍នេះ ពីដើមឡើយមានជាសួនច្បារមួយ ហើយនា កំឡុងទសវត្សរ៍ ឆ្នាំ៣០ គេបានឈូសឆាយសួនច្បារ នេះចេញធ្វើជាទីធ្លាវិញ។ ក្នុងពេលជាមួយគ្នា នោះដែរគេក៏បានពង្រីក ស្លាបសងខាងរបស់ អាគារប្រៃសណីយ៍។ឮនៅក្នុងកំឡុងទសវត្សរ៍ ៤០ គេបានរុះរើដំបូលគូពូលានៅ លើដំបូលចេញ និង បានបំពាក់ជាឧបករណ៍បំពងសម្លេងមួយគ្រឿង។ ចន្លោះទសវត្សរ៍ឆ្នាំ៥០ និង ៦០ គេក៏បានជួសជុល និង កែប្រែអាគារប្រៃសណីយ៍ម្តង និង ម្តងទៀតនៅក្នុងឆ្នាំ ១៩៩១ គឺគេបានពង្រីកស្លាប សងខាងនៅជាន់ ទី១ដោយរក្សាលក្ខណៈស្ថាបត្យកម្ម ដូចអាគារដើម។ ចាប់តាំងពីពេលនោះមកអាគារនេះ មានពីរជាន់នៅជាន់ក្រោមគឺជាកន្លែងសេវាកម្មភ្ញៀវ និង ឃ្លាំងដាក់ឥវ៉ាន់ ឯជាន់ទីមួយគឺជា ការិយាល័យរដ្ឋបាល។ អាគារនេះគឺជាឧបករណ៍ដ៏បែបណេអូក្លាសិកមួយ នៅក្នុងរាជធានីភ្នពេញ ដែលលក្ខណៈពិសេសទាំងនោះមានដូចជាបង្អួច ដែលមានអ័ក្សកោងបែបរ៉ូមុំាង សរសរបែបខូរេនទៀង យ៉ដែលលើលម្អដោយបង្កាន់ដៃ និងសសរផេ្សងៗ ការលម្អជាហោជាង និង រូបចម្លាក់។

 

អត្ថបទ ៖ ក្រុមការងារបេសកកម្មបេតិកភ័ណ្ឌ

ប្រៃសណីយ៍កម្ពុជានាពេលបច្ចុប្បន្នមានគោលដៅ និងបេសកម្មដូចខាងក្រោម៖

ទិដ្ឋភាពទូទៅ៖ ផ្អែកលើការអនុវត្តការងារដោយស្វ័យភាពលើការងាររដ្ឋបាលអាជីកម្ម និងហិរញ្ញវត្ថុដោយមានក្រុមប្រឹក្សាភិបាលជាអ្នកដឹកនាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ចសង្គមរួមចំណែកកាត់បន្ថយភាពក្រីក្រនិងលើកកំពស់កំរិតជីវភាពនិយោជិត ប្រៃសណីយ៍កម្ពុជាបានបន្តការអនុវត្តកម្មវិធីកំណែទំរងស៊ីជម្រៅទាំងផ្នែករចនាសម្ព័ន្ធរដ្ឋបាលនិងហិរញ្ញវត្ថុ។ ដើម្បីរួមចមណែកធ្វើទំនើបកម្មសេវាប្រៃសណីយ៍ ប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិមានតម្លៃថោកសមរម្យ និងបង្កលក្ខណៈងាយស្រួលសំដៅជួយសម្រួលឲ្យប្រជាជនអាចប្រើប្រាស់ និងទទួលផលប្រយោយជន៍ពីវិស័យប្រៃសណីយ៍គ្រប់ៗគ្នាទូទាំងប្រទេស។

គោលដៅ / គោលបំណង៖        បំរើសេវាកម្ម អាជីវកម្មប្រៃសណីយ៍ក្នុង និងក្រៅប្រទេសគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាដោយមិនប្រកាន់ពូជសាស៍ ពណ៌សម្បុរ និន្នាការនយោបាយ និងសាសនា។

បេសកកម្ម និងភារកិច្ច៖

  • បម្រើសេវាទទួលប្រមូល ដឹកជញ្ជូន និងបែងចែករាល
  • បញ្ញើសំបុត្រគ្រប់ប្រភេទ។
  • ­បញ្ញើប្រៃសណីយ៍ភ័ណ្ឌ និងបញ្ញើឆាប់រហ័ស ក្នុងនិងក្រៅប្រទេស។
  • ­បម្រើសេវាទទួល និងបែងចែកវិក្កយប័ត្ររបស់ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងអង្គការនានាតាមកិច្ចព្រមព្រៀង។
  • ­លក់តែមប្រិ៍ប្រៃសណីយ៍នៅតាមបញ្ជរនៅតាមទីភ្នាកងារ និងភ្នាក់ងារប្រៃសណីយ៍ក្នុងនិងក្រៅប្រទេស
  • លក់សម្ភារៈផលិតផលផ្សេងៗ សម្រាប់បម្រើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍។
  • បម្រើសាវាហិរញ្ញវត្ថុប្រៃសណីយ៍