​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ អាទិត្យ ៧:០០ – ១៧:៣០ ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

ពន្យល់ពាក្យរបស់សេវាប្រៃសណីយ៍


កញ្ចប់តូច ជាកញ្ចប់ឬប្រអប់ផ្ញើវត្ថុផ្សេងៗ ដោយយកមកបិតនិង

ខ្ចប់អោយជិតចំពោះមុខមន្រ្តីសមត្ថកិច្ច ។ លិខិតមាyនទំនាក់ទំនងជាបុគ្គលដែលដាក់ក្នុងកញ្ចប់តូចត្រូវគិតតម្លៃសេវាដូចការផ្ញើសំបុត្រ។

កត្តាប្រៃសណីយ៍ ជាភ្នាក់ងារចែកចាយបញ្ញើប្រៃសណីយ៍ លិខិតអញ្ជើញឲ្យមកបើកបញ្ញើដល់លំនៅដ្ធានអ្នកត្រូវទទួល។

កត្តាប្រៃសណីយ៍ជនបទ ភាគច្រើនគឺជាស្មៀន ឬជំទប់នៅតាមភូមិឃុំដាច់ស្រយាល សំរាប់ជួលមុខអោយប្រៃសណីយ៍ ក្នុងការបញ្ជូន ឬទទួលបញ្ញើប្រៃសណីយ៍ដើម្បីចែកជូនដល់អតិថិជន ។

ការខូចខាតបញ្ញើបង្កឡើងដោយធម្មជាតិនៃបញ្ញើ ជាប្រភេទបញ្ញើដែលពុំអាចរក្សាទុកបានយូរ ឬក៏ងាយប្រែប្រួលពីរូបភាពដើមបើសិនផ្លាស់ប្ដូរទីកន្លែង រឺ  អាកាសធាតុ រឺ ការដឹកជញ្ជូន បណ្ដាលអោយខូចខាតបញ្ញើ ។

ការទទួលបញ្ញើផ្ទាល់ដៃ ជាប្រភេទបញ្ញើដែលអតិថិជន ត្រូវទទួលដោយផ្ទាល់ដៃ  នៅគេហដ្ធានរបស់ខ្លួន ។បញ្ញើនេះត្រូវប្រើជាមួយសេវាអនុសិដ្ឋ។

ការបញ្ជូនតាមយន្ដហោះ ជាប្រភេទសេវាពិសេសអនុលោមទៅតាមតំរូវការរបស់អតិថិជន អោយបញ្ជូនបញ្ញើរបស់ខ្លួនតាមយន្ដហោះ ។នៅលើបញ្ញើមានវាយត្រារឺបិទស្លាក  BY AIRMAIL រឺ  BY AIR រឺ AIR MAIL រឺ PAR AVION ។

ការផ្ដល់ដំណឹងឆ្លើយតបពីការបានទទួល ក្រដាសបោះពុម្ភពណ៌ផ្កាឈូក បោះជា  AR បិទពីក្រោយសំបុត្រ ពេលចែកអ្នកទទួលត្រូវចុះហតហ្ថលេខាទទួល ហើយប្រៃសណីយ៍មានភារកិច្ចបញ្ជូនទៅម្ចាស់់ ដោយពុំយកអាករបន្ថែមឡើយ ។ ការផ្ដល់ដំណឹងនេះ  ប្រើបានតែចំពោះបញ្ញើអនុសិទ្ឋ  ប្រៃសណីយ៍ភ័ណ្ឌ ការផ្ទេរប្រាក់បញ្ញើឆាប់រហ័ស ដោយផ្ដល់ដំណឹងទៅអ្នក់ផ្ញើវិញពីកាលបរិច្ឆេទនៃការចែកបញ្ញើឬបើកប្រាក់អោយអ្នក់ទទួល ។

ការផ្លាស់ប្ដូរបញ្ញើបិទជិត ការបិទបញ្ញើច្រកបាវបិទជិតទៅវិញទៅមកដោយមានបំពាក់លេខជើងបញ្ញើ   ទំងន់បញ្ញើនិងប្រភេទ  បញ្ញើត្រឹមត្រូវដើម្បីផ្លាស់ប្ដូរជាមួយប្រៃសណីយ៍ដទៃទៀត។

ការសុំប្រើប្រាស់អាស័ដ្ធានប្រអប់ប្រៃសណីយ៍  ជាការសុំប្រើប្រាស់ប្រអប់ប្រៃសណីយ៍ ដែលប្រៃសណីយ៍ កសាងនិងរក្សានៅនឹងកន្លែងរបស់អាជ្ញាធរសំរាប់ដាក់បញ្ញើ ។  ប្រអប់ប្រៃសណីយ៍នេះមានលេខរៀងនិងលេងកូតប្រៃសណីយ៍តាមតំបន់នីមួយៗ ។ អតិថិជនដែលពុំចង់អោយកត្តាប្រៃសណីយ៍យកទៅចែកចាយដល់លំនៅដ្ធាន  ឬ  ក៏អតិថិជនពុំមានអាស័យដ្ធានច្បាស់លាស់អាចជាវប្រអប់សំបុត្រធ្វើជាអាស័យដ្ធានរបស់ខ្លួនដោយប្រើប្រាស់សោរសំរាប់បើកយកបញ្ញើដោយខ្លួនឯ៑៑ង ។

ការិយាល័យប្ដូរបញ្ញើអន្តរជាតិ ការិយាល័យនេះមានសិទ្ទិបិទនិងប្ដូរបញ្ញើជាមួយប្រទេសក្រៅ ។ ប្រទេសកម្ពុជាមានការិយាល័យប្ដូរបញ្ញើអន្តរជាតិតែ ០១ គឺ PHNOM PENH ។ ប្រទេសធំៗមានការិយាល័យប្ដូរបញ្ញើច្រើន ដូចជា USA មានការិយាល័យប្ដូរបញ្ញើ : SEA, SANFRANCISCO, HONOLULU  ។ល។

កាលិកប័ត្រ  ជាបណ្ដាលសាពត៌មាន ទស្សនាវដ្តី  ឯកសារបោះពុម្ភគ្មានលក្ខណៈពត៌មានបុគ្គល គ្រាន់តែជាការផ្សព្វផ្សាយ ផ្ញើជាចំហរមានទំងន់ជាអតិបរិមា ៥គក្រ ប្រសិនបើជាសៀវភៅ។

ចរន្តការប្រៃសណីយ៍អន្តរជាតិ  គឺជាការងាររបស់ប្រៃសណីយ៍នៃប្រទេសនីមួយៗ ដែលកំពុងអនុវត្តចាប់តាំងពីបែបបទនៃការទទួល  ហើយត្រូវមានទំនាក់ទំនងជាមួយប្រទេសដទៃអោយប្រព្រឹត្តទៅជាធម្មតាពុំមានរអាក់រអួល ។

ជើងបញ្ញើប្រៃសណីយ៍ ដើម្បីចំណាំ ឬងាយស្រួលក្នុងការងារក៏ដូចជាតាមដានការបាត់បង់ឬយឺតយាវបញ្ញើ ។ ឧទាហរណ៍ : ភ្នំពេញ – ប៉ារីសមាន៤ជើងក្នុង ០១ សប្ដាហ៍ហើយជើងនីមួយៗមានពាក់លេខនិងកាលបរិច្ឆេទបញ្ញើប្រៃសណីយ៍ ។

ជើងបញ្ញើឆ្លងកាត់ដោយចំហ ការប្ដូរបញ្ញើប្រៃសណីយ៍ទៅគ្រប់ប្រទេសលើសកលលោក ។ ការវិចខ្ចប់ច្រកបាវបញ្ញើប្រភេទនេះគឺធ្វើតាមបច្ចេកទេស២បែប :

1- បើបរិមាណបញ្ញើច្រើនទៅមក ។ យើងជូនដំណឹងគ្នាទៅវិញទៅមកដើម្បីរៀបចំ បិទបញ្ញើបិទជិតទៅលើ Depeche close ។

2- បើបញ្ញើមានបរិមាណតិចតួច យើងចង់ជាបាច់ ច្រកជាមួយបាវ ប្រទេសផ្សេងៗដែលនៅជិតហៅថាបញ្ញើចំហ ។

ជើងបញ្ញើផ្ទៃរាប  បញ្ញើទទួល បញ្ជូនតាមរថយន្ត រថភ្លើង ឬនាវា ។

ជើងបញ្ញើផ្ទៃរាបបញ្ជូនតាមយន្តហោះ  គឺជាបញ្ញើទទួល-បញ្ជូន-ឆ្លងកាត់តាមយន្តហោះ ។

ជើងបញ្ញើអាកាស   បញ្ញើបញ្ជូន ទទួលគ្រប់ទិសដៅតាមជើងយន្តហោះ ។

តម្លៃដឹកជញ្ជូនបញ្ញើអនុគ្រោះ   គឺជាការកំណត់តម្លៃដឹកជញ្ជូនបញ្ញើប្រៃសណីយ៍រវាងសហភាពប្រៃសណីយ៍សកលនិងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអន្តរជាតិមានតម្លៃ 0.439DTS/T/Km អោយបណ្ដាក្រុមហ៊ុនយន្តហោះគ្រប់ប្រទេសជាសមាជិកនៃអង្គការនេះអនុវត្ត ។ តម្លៃនេះបើប្រៀបធៀបនឹងការដឹកជញ្ជូនធម្មតានេះ មានភាពអនុគ្រោះច្រើន ។

តម្លៃតែមប្រិ៍ម៉ាស៊ីន  ជាម៉ាស៊ីនសំរាប់បោះតម្លៃតែមប្រី៍លើស្រោមសំបុត្រ ឬសន្លឹកក្រដាសពិសេសរបស់ប្រៃសណីយ៍សំរាប់បិទលើបញ្ញើគ្រប់ប្រភេទដោយពុំបាច់ប្រើតែមប្រិ៍ប្រៃសណីយ៍ឡើយ ។

តម្លៃសេវាប្រៃសណីយ៍   គឺជាតារាងតម្លៃដែលបានសំរេចដោយ ក្រសួងប្រៃសណីយ៍  និងទូរគមនាគមន៍ ដាក់ជូនអតិថិជនប្រើប្រាស់សេវាប្រៃសណីយ៍ ។ ចំពោះតម្លៃផ្ញើទៅអន្តរជាតិត្រូវបានរៀបចំដោយអនុលោមទៅតាមអនុសញ្ញាសហភាពប្រៃសណីយ៍សកល និងតម្លៃដឹកជញ្ជូនរបស់ក្រុមហ៊ុនយន្តហោះដែលជាសមាជិករបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ។

តម្លៃសេវាលើអាណត្តិប្រៃសណីយ៍  គឺកំរៃជើងសារដែលទទួលបានពីការផ្ទេរប្រាក់របស់អតិថិជនដោយគិតទៅតាមភាគរយនៃចំនួនប្រាក់បញ្ញើ ។

តម្លៃសេវាបន្ទាប់បន្សំ គឺជាតម្លៃដែលត្រូវគិតបន្ថែមលើតម្លៃសេវាប្រៃសណីយ៍ អាស្រ័យលើការស្នើសុំរបស់អ្នកប្រើប្រាស់ ដែលរួមមានតម្លៃតាមយន្តហោះ អនុសិដ្ឋ ប្រកាសតម្លៃរហ័ស ។ល ។

តែមប្រិ៍ប្រៃសណីយ៍   ក្រដាសបោះពុម្ពតូចៗមានធ្មេញ ឬអត់ធ្មេញ ហើយមានរូបភាព និងមានដាក់តម្លៃពន្ធអាករប្រៃសណីយ៍ ។  មានតែប្រៃសណីយ៍ទេ ដែលមានសិទ្ធិបោះពុម្ពតែមប្រិ៍ប្រៃសណីយ៍ ។

ត្រាថ្ងៃខែប្រៃសណីយ៍ ជាត្រាសំគាល់ឈ្មោះប្រៃសណីយ៍ដែលមានឈ្មោះការិយាល័យ កាលបរិច្ឆេទសំរាប់ប្រថាប់បញ្ញើមកដល់ ចេញ ឬសំលាប់តែមប្រិ៍ ។

ត្រាអាចម៍ល័ខ  ជាត្រារាងមូលមានអក្សរនិងលេខសំគាល់ការិយាល័យប្ដូរបញ្ញើអន្តរជាតិនៃប្រទេសនីមួយៗ សំរាប់វាយលើអាចម៍ល័ខដែលបានស្លអោយរលាយភ្ជិតលើខ្សែចំណងការពារការលួចកាត់ឬបើកបាវ កញ្ចប់ហិបទំនិញ ។

ធនប័ត្រ ក្រដាសប្រើសំរាប់ចាយជំនួសប្រាក់ដែលចេញដោយធនាការមានដូចជា មូលទានប័ត្រ Bank Draff ។

បញ្ញើ គឺបណ្ដាសំភារៈទាំងឡាយដែលផ្ញើតាមប្រៃសណីយ៍ ។

បញ្ញើខុសទិសដៅ ជាបញ្ញើដែលវង្វេង  ឬផ្ញើច្រឡំទិសដៅដែលត្រូវបញ្ជូនទៅដោយសារកំហុសរបស់អ្នកបែងចែក។ បញ្ញើនេះមានច្រើនលក្ខណៈជួនកាលអាចខុសទិសដៅដោយក្រុមហ៊ុនដឹកជញ្ជូន ។

បញ្ញើងាយបែកបាក់ ជាសេវាពិសេសតាមសំណូមពររបស់អ្នកផ្ញើ បញ្ញើដែលងាយបែកបាក់ ។ នៅលើកញ្ចប់ ឬកេះទំនិញមានរូបកែវនិងអក្សរ (Fragile) ។

បញ្ញើច្រងេងច្រងាង  ជាប្រភេទប្រៃសណីយ៍ភណ្ឌ័ដែលមានខ្នាតមិនប្រក្រតីពុំអាចបត់ឬកាច់បំបាក់អោយត្រឹមត្រូវតាមទំហំកំណត់និងពុំអាចដាក់ក្នុងហិបឬកេះទំនិញ ឬច្រកចូលក្នុងបាវបានឡើយ ។ បញ្ញើប្រភេទនេះត្រូវរៀបចំដោយឡែកពីបញ្ជើធម្មតា ហើយអ្នកផ្ញើរត្រូវថែមតម្លៃលើសពីបញ្ញើធម្មតាដែរ ។

បញ្ញើបង់តម្លៃសេវាជាមុន  ជាប្រភេទបញ្ញើដែលអ្នកផ្ញើសុំបង់ប្រាក់កក់ទុកជាមុនរឺក៏សុំផ្ញើជារបៀបកំណត់តម្លៃសេវា ។ បញ្ញើប្រភេទនេះពុំចាំបាច់បិទតែមប្រិ៍ប្រៃសណីយ៍ទេ ដោយគ្រាន់តែវាយត្រា TP រឺ PP ជាការស្រេច ។

បញ្ញើផ្សាយពាណិជ្ជកម្ម  គឺការផ្សាយពាណិជ្ជកម្មតាមរយៈប្រៃសណីយ៍ដោយឆ្លងកាត់ការចែកចាយខិតប័ណ្ណផ្សព្វផ្សាយ ឬឆ្លងកាត់តាមរយៈឧបករណ៍ពតិ៍មានវិទ្យា ។

បញ្ញើមានប្រកាសតម្លៃ ជាប្រភេទសេវាបន្ថែមលើបណ្ដាសេវាពិសេសផ្សេងៗក្នុងការធានាអន្តរវត្ថុឬកញ្ចប់បញ្ញើ ។ អ្នកផ្ញើត្រូវប្រកាសពីតម្លៃអោយបានត្រឹមត្រូវនិងត្រឹមកំរិតមួយដែលប្រៃសណីយ៍ផ្ញើ និងប្រៃសណីយ៍ទទួលបានឯកភាពគ្នា ។ អ្នកផ្ញើត្រូវបង់ភាគរយអោយប្រៃសណីយ៍ទៅតាមតម្លៃដែលបានកំណត់ និងទៅតាមតម្លៃដែលខ្លួនបានប្រកាស ។ ប្រៃសណីយ៍ទទួលសងគ្រប់តម្លៃដែលបានប្រកាសនៅពេលបាត់បង់ ។

បញ្ញើបន្ត គឺជាបញ្ញើផ្ញើឆ្លងកាត់ការិយាល័យមួយ សំរាប់បញ្ជូនបន្តទៅការិយាល័យប្រៃសណីយ៍ទទួលចែក ។

បញ្ញើសងប្រាក់ពេលទទួល  ប្រការនេះទាល់តែមានការព្រមព្រៀងគ្នារវាងប្រៃសណីយ៍នៃបណ្ដាប្រទេស ដោយកំណត់អោយបានតម្លៃដែលត្រូវទូទាត់ ។ អ្នកទទួលបញ្ញើអាចស្នើរសុំទិញទំនិញពី ប្រទេសដទៃដោយបានបង់ប្រាក់របស់ខ្លួននៅពេលបានទទួលទំនិញនោះ ហើយចាត់ចែងទារប្រាក់ដោយប្រៃសណីយ៍ ។

បញ្ញើសំណល់ ជាបញ្ញើដែលពុំអាចចែកចាយដល់អ្នកទទួល និងគ្មានអាស័យដ្ឋានអ្នកផ្ញើ ឬគ្មានឈ្មោះប្រទេសដើម ឬបញ្ញើទាំងនេះ អ្នកផ្ញើគេបានប្រាប់អោយបោះបង់ចោលក្នុងករណីចែកមិនបាន ត្រូវបានចាត់ទុកថាជាបញ្ញើសំណល់ ។ បញ្ញើសំណល់នេះត្រូវបានគណកម្មការរួមមាន ប្រៃសណីយ៍ គយ ធ្វើការពិនិត្យពិច័យទៅលើសំភារៈនៅខាងក្នុងដែលប្រភេទខ្លះត្រូវដុតចោល (ទំនិញហួសគុណភាព សំបុត្រ ឯកសារ ផ្សេងៗ) និងប្រភេទខ្លះដែលនៅមានគុណភាពត្រូវឡាយឡុងយកថវិកាចូលរដ្ឋ ឬក៏ធ្វើជា អំណោយជូនកុមារកំព្រា ។

បញ្ញើស្ថាប័នរដ្ឋនិងបញ្ញើការទូត  រួមមានបញ្ញើរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ស្ថាប័នតុលាការ និងក្រសួងការបរទេសដែលអាចផ្ញើសុំរៀបចំជាបញ្ញើដោយឡែក ពីបញ្ញើប្រៃសណីយ៍របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មានភារកិច្ចរៀបចំផ្លូវប្រៃសណីយ៍ជូន ប៉ុន្តែក្រសួងសាមីពុំអាចធ្វើអាជីវកម្មក្នុងលក្ខណៈឯកជនបានក្រៅពីបំរើក្នុងវិស័យរបស់ស្ថាប័នខ្លួន ។ ចំពោះក្រសួង និងស្ថាប័នផ្សេងពីនេះ ត្រូវប្រើប្រាស់តាមរយៈប្រៃសណីយ៍ធម្មតាវិញ ។

បញ្ញើរហ័ស  ជាប្រភេទសេវាពិសេសទៅតាមសំណូមពររបស់អ្នកផ្ញើឬអ្នកទទួល អោយបញ្ជូនឬចែកចាយបញ្ញើជាប្រញាប់ ។ បញ្ញើបញ្ជូនតាមរយៈជើងបញ្ញើធម្មតាហើយប្រសិទ្ធិនៃការ ចែកមានតែមួយដងប៉ុណ្ណោះ ។

បញ្ញើរួចតម្លៃសេវា  គឺការកំណត់ជារួមរបស់សហភាពប្រៃសណីយ៍មិនអាចគិតតម្លៃសេវា និងមិនអោយមានការបែងចែកតម្លៃពីប្រទេសមួយទៅប្រទេសមួយនូវបញ្ញើដូចខាងក្រោមៈ

១- ការផ្ញើទំនាក់ទំនងរវាងប្រៃសណីយ៍និងប្រៃសណីយ៍ពីប្រទេសមួយទៅប្រទេសមួយឬហៅបញ្ញើរបស់ប្រៃសណីយ៍។

២- បញ្ញើផ្ញើទៅអ្នកទោសក្នុងសឹកសង្រ្គាម ឬដោយអ្នកនោះ ឬតំណាង ផ្ញើតាមរយៈប្រៃសណីយ៍ ត្រូវបានលើកលែងតែតម្លៃសេវាប្រៃសណីយ៍ប៉ុណ្ណោះ។

៣-  សំភារៈសិក្សាសំរាប់មនុស្សខ្វាក់ ត្រូវបានលើលែងតម្លៃសេវាប្រៃសណីយ៍។ តម្លៃបន្ទាប់បន្សំដទៃទៀតរួមទាំងការដឹកជញ្ជូនតាមយន្តហោះនៅគិតដដែល។

បញ្ញើសំបុត្រប្រៃសណីយ៍  មាន ៥ ប្រភេទៈ

១- សំបុត្រ

២- ប្រៃសណីយ៍ប័ត្រ

៣- កាលិកប័ត្រ

៤- កញ្ចប់តូច

៥- សំភារៈសិក្សាមនុស្សខ្វាក់។

បញ្ញើអនុសិដ្ឋ  ជាប្រភេទសេវាពិសេសដែលមានការកត់ត្រាក្នុងពេលទទួល ផ្ញើ បញ្ជូននិងចែកចាយអោយអ្នកទទួលបញ្ញើដោយមានកត់ត្រាលេខអគ្តសញ្ញាណប័ណ្ណផង។ ប្រៃសណីយ៍ទទួលខុសត្រូវលើការបាត់បង់បញ្ញើដោយមានសំណង $៤៥ ចំពោះអនុសិដ្ឋអន្តរជាតិនិងចំនួន ៣០.០០០៛ ចំពោះអនុសិដ្ឋក្នុងប្រទេស។

បញ្ញើប្រកាសតម្លៃ បណ្តាប្រភេទបញ្ញើដែលបានប្រកាសតម្លៃជាក់ស្តែង រាល់សំភារៈដែលបានផ្ញើជូនដល់ភ្នាក់ងារប្រៃសណីយ៍។ ការយកពន្ទអាករ បើប្រកាសច្រើន យកពន្ធច្រើន  ហើយសំណងពេលបាត់បង់ក៏ច្រើន។

បណ្តឹងតវ៉ាប្រៃសណីយ៍ ការប្រគល់សិទ្ធិជូនអ្នកប្រើប្រាស់ ប្រៃសណីយ៍ធ្វើការប្តឹង ឬតវ៉ាអំពីដំណើរការសេវាកម្មពុំបានល្អ ឬធ្វើអោយខូចខាត ប៉ះពាល់ដល់បញ្ញើរបស់ខ្លួន។ បណ្តឹងនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល ៦ខែ គិតចាប់ពី ពេលផ្ញើបញ្ញើ។

ប័ណ្ណប្រៃសណីយ៍  ជាប្រភេទប័ណ្ណដែលបោះពុម្ភដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានរូបភាពតែមប្រិ៍ស្រាប់សំរាប់អតិថិជនទិញយកទៅ ប្រើប្រាស់ សរសេរពុំចាំបាចំបិទតែមប្រិ៍ឬយកមកផ្ញើផ្ទាល់នៅប្រៃសណីយ៍ដោយគ្រាន់តែ ផ្ញើតាមប្រអប់សំបុត្រប្រៃសណីយ៍សាធារណៈ។

ប្រអប់ប្រៃសណីយ៍  ប្រអប់សំបុត្រតាំងនៅក្នុងរង្វង់ប្រៃសណីយ៍សំរាប់ដាក់ ជូនអតិថិជនជាវ ប្រើប្រាស់សំរាប់ការទទួលបញ្ញើប្រៃសណីយ៍គ្រប់ប្រភេទ។ អតិថិជនដែលមានអាស័យដ្ឋានពុំទៀងទាត់ ឬក៏អង្គការរដ្ឋនិងឯកជនធំៗច្រើនប្រើប្រាស់ប្រអប់ប្រៃសណីយ៍ ។ អតិថិជនអាចជាវប្រអប់ ហើយទទួលប្រអប់ និងកូនសោរដើម្បីចាក់យកដោយខ្លួនឯង ពេលទំនេរ។

ឧ. ប្រអប់ប្រៃសណីយ៍

លោក គ

ប្រអប់សំបុត្រលេខ ១២៣០

ភ្នំពេញ. កម្ពុជា។

ប្រៃសណីយ៍ប័ត្រ ជាប្រភេទប័ណ្ណធ្វើពីក្រដាសរឹង មានទំហំជាកំណត់ អាច មាន ឬគ្មានរូបភាព មានកន្លែង សរសេរពត៌មាននៅខាងខ្នង សំរាប់បញ្ចូលពត៌មានខ្លីៗ ពុំចាំបាច់ច្រកចូលក្នុងស្រោមសំបុត្រ។

ប្រៃសណីយ៍ប្រចាំតំបន់  គឺជាការបង្កើតសហគមន៍ ប្រៃសណីយ៍ទៅតាមតំបន់ភូមិសាស្រ្តនិងមានប្រហាក់ប្រហែល ដើម្បីងាយស្រួលសហប្រតិបត្តិការជាមួយគ្នា។  ប្រៃសណីយ៍ប្រចាំតំបន់នេះក៏ជាសាខារបស់សហភាពប្រៃសណីយ៍សកលដែរ ប៉ុន្តែគេមានលក្ខណៈអនុគ្រោះនិងមានធម្មនុញ្ញភាពដោយឡែក តម្រូវទៅតាមតំបន់របស់គេ។ សព្វថ្ងៃប្រទេសយើងស្ថិតនៅក្នុងប្រៃសណីយ៍ប្រចាំតំបន់ អាស៊ីប៉ាស៊ីភិក ដែលរួមមានសមាជិក ២៨ ប្រទេសដែលហៅកាត់ថា APPU។

ប្រៃសណីយ៍ភ័ណ្ឌ កញ្ចប់ធំមានទំងន់ចាប់ពី ២គីឡូក្រាមដល់ ៣០ ឬ ៥០ គីឡូក្រាម។

ប្រអប់សំបុត្រអចិង្រៃ្តយ៍តាមផ្លូវសាធារណៈ  ប្រអប់សំបុត្រសាធារណៈ តាំងនៅទីប្រជុំជន ពណ៍ទឹកក្រូច សំរាប់ទទួលសំបុត្រផ្ញើចេញក្នុងនិងក្រៅប្រទេស។ អតិថិជនត្រូវបិទតែមប្រិ៍ លើសំបុត្ររបស់ខ្លួនតាមតម្លៃនៃសំបុត្ររួចយកទៅដាក់ក្នុងប្រអប់ សំបុត្រតាមផ្លូវសាធារណៈនោះ ភ្នាក់ងារប្រៃសណីយ៍មានភារៈកិច្ច ទៅចាក់សោរប្រមូល សំបុត្រពីប្រអប់នោះរាល់ថ្ងៃសំរាប់បញ្ជូនចេញតាមទិសដៅ។

ប្រអប់សំបុត្រតាមលំនៅដ្ឋាន ប្រអប់សំបុត្របើកតាំងនៅមុខលំនៅដ្ឋានឯក ជនគឺសំរាប់ដាក់លិខិតផ្សេងៗ អាស័យដ្ឋានទទួល ជាម្ចាស់ផ្ទះ។

ប្រៃសណីយ៍តម្តល់ទុក សំរាប់ប្រើប្រាស់ក្នុងការសរសេរអាស័យដ្ឋាន អ្នកទទួលដែលពុំមានអាស័យដ្ឋានពិតប្រាកដឬក៏ពុំរស់នៅស្ថិតស្ថេរ ឬក៏ជាអ្នកទេសចរណ៍ ដែលធ្វើដំណើរទៅលេងម្តងម្កាលនៅកន្លែងណាមួយ។ អ្នកទទួលបញ្ញើគ្រាន់ តែបង្ហាញលិខិតឆ្លងដែន ឬអត្តសញ្ញាប័ណ្ណក្នុងការសុំបើកយកបញ្ញើដែលមានអាស័យដ្ឋានប្រៃសណីយ៍តម្កល់ទុកនៅប្រៃសណីយ៍ណាដែលថែរក្សាបញ្ញើខ្លួន ហើយបង់តម្លៃ ថែរក្សាជូនទៅប្រៃសណីយ៍វិញ។ ឧ.លោក ក Poste restante Phnom Penh Cambodia។

ប្រាក់និមិត្តរូប ជាប្រាក់ដែលគ្មានរូប ដែលកំនត់ឡើងដោយមូលនិធិ រូបិយ៍វត្ថុអន្តរជាតិសំរាប់ទូទាត់ជាលក្ខណៈអន្តរជាតិ។

បាវកញ្ចប់ហិបទំនិញបញ្ញើ គឺជាបាវ ឬកញ្ចប់ ឬហិប ទំនិញដែលដាក់បញ្ញើប្រៃសណីយ៍សំរាប់បញ្ជូនពីទិសដៅមួយទៅទិសដៅមួយទៀត ដោយមានដីកាបញ្ជូន។ បាវ កញ្ចប់ ហិបទំនិញ បញ្ញើនេះត្រូវមានស្លាកទិសដៅ វាយផ្លាកលើសំបកខាងក្រៅនិងភ្ជិតដោយសំណ ឬត្រាអាចម៍លក្ខ័។

ផ្លាកប្រៃសណីយ៍ ប្រៃសណីយ៍របស់ប្រទេសនីមួយៗត្រូវ មានផ្លាកសំគាល់មួយ និងមានអក្សរឡាតាំងបញ្ជាក់ពីឈ្មោះប្រទេសខ្លួន។

ផ្លូវប្រៃសណីយ៍ គឺជាការធ្វើអាជីវកម្មប្រៃសណីយ៍ចាប់ពីពេលទទួល បញ្ញើរៀបចំបញ្ជូននិងចែកចាយអោយដល់អ្នកត្រូវទទួល។

ផលិតផលប្រៃសណីយ៍  ជារួម មានប័ណ្ណដែលមានតែមប្រិ៍ស្រាប់ ប្រអប់ដាក់បញ្ញើ ឧបករណ៍សំរាប់ការធ្វើអាជីវកម្ម។

ភ្នាក់ងារប្រៃសណីយ៍  ជាបុគ្គលដែលបានស្នើស្នុំមកក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ធ្វើជាតំណាងក្នុងការលក់តេមប្រិ៍ឬផលិតផលប្រៃសណីយ៍នៅតាម តំបន់ឬទីប្រជុំជនដែលគ្មានប្រៃសណីយ៍ ឬដែលមានប្រៃសណីយ៍ដែរ ប៉ុន្តែស្នាក់ការលក់ នោះត្រូវស្ថិតនៅចំងាយ៥០០ម៉ែតពីប្រៃសណីយ៍។ អ្នកតំណាងជាភ្នាក់ងារនេះ បានទទួល កំរៃភាគរយពីការលក់តែមប្រិ៍ ឬផលិតផលប្រៃសណីយ៍។

ម៉ាស៊ីនតែមប្រិ៍ប្រៃសណីយ៍ ស្រោមសំបុត្រអតិថិជនផ្ញើ ដែលអាកររួចស៊កចូលក្នុងម៉ាស៊ីនប្រថាប់ត្រាមានតម្លៃតែមប្រិ៍ដែលត្រូវបង់។ ការប្រើតែមប្រិ៍ម៉ាស៊ីន នេះ ងាយស្រួលឆាប់ តែសំរេចលើណូមពរអតិថិជន។

លិខិតអាអេរ៉ូក្រាម  ក្រដាសបោះពុម្ភមុខក្រោយអាចសរសេរជា សំបុត្រពេលបត់តាមផ្នត់ ចេញជាតួស្រោមសំបុត្រមានបិទតែមប្រិ៍អាចសរសេរអាស័យដ្ឋានផ្ញើ ចេញទៅក្នុង និងក្រៅប្រទេសដោយមិនបាច់មិទតែមប្រិ៍ តែហាមមិនអោយដាក់អន្តរវត្តុ។

រូបធាតុដែលអាចផ្ទុះ ជារូបភាពដែលហាមឃាត់ក្នុងការផ្ញើតាម ប្រៃសណីយ៍ រួមមានជាតិផ្ទុះគ្រប់ប្រភេទ។

រូបធាតុងាយឆាបឆេះ ជារូបធាតុដែលហាមឃាត់ក្នុងការផ្ញើតាមប្រៃសណីយ៍ដែលងាយឆាបឆេះគ្រប់ប្រភេទ។

វត្ថុក្នុងបញ្ជើ  រួមមានរបស់របរ ទំនិញ ឯកសារ ដែលអ្នកផ្ញើបានវិចខ្ចប់ច្រកចូលក្នុងសំបុត្រ កញ្ចប់ ហិបទំនិញ។

សហភាពប្រៃសណីយ៍សកស គឺជាសហគមន៍ប្រៃសណីយ៍ពិភពលោកដែលបានបង្កើតឡើងនៅទីក្រុងប៊ែន ប្រទេសស្វីសនាឆ្នាំ១៨៧៥។ បច្ចុប្បន្ន UPU មានសមាជិកចំនួន ១៨៩ ប្រទេស ហើយមានទីស្នាក់ការធំនៅទីក្រុងប៊ែនប្រទេសស្វីស។ ព្រះរាជាណាចក្រកម្ពុជាយើង បានចូលជាសមាជិក UPU នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ១៩៥១។ បច្ចុប្បន្ន UPU ជាសាខារបស់ONU ។

សិទ្ធិប្រកែកមិនទទួលបញ្ញើ ពលរដ្ឋគ្រប់រូបមានសិទ្ធិប្រកែកពុំទទួលយកបញ្ញើនៅពេលដែល ភ្នាក់ងារប្រៃសណីយ៍យកទៅដល់លំនៅដ្ឋានឬអញ្ជើញមកបើកនៅបញ្ជរប្រៃសណីយ៍។ ក្នុងករណីនេះបញ្ញើនោះនៅតែជាកម្មសិទ្ធិរបស់អ្នកផ្ញើដដែល ហើយប្រៃសណីយ៍ត្រូវផ្ញើត្រឡប់ទៅអ្នកផ្ញើបញ្ញើវិញ។

សេវាបញ្ញើប្រៃសណីយ៍  ជាសេវាទទួលផ្ញើបញ្ញើតាមមាន ពីរប្រភេទគឺ បញ្ញើសំបុត្រប្រៃសណីយ៍ និងប្រៃសណីយ៍ភ័ណ្ឌ។

សេវាបញ្ញើឆាប់រហ័ស  ជាសេវាកម្មប្រៃសណីយ៍ទំនើបដែលបានរៀបចំប្រព័ន្ធ ជាលក្ខណៈអន្តរជាតិ។ សេវានេះធានានូវសុវត្ថិភាពរយៈពេលបញ្ជូន ទទួលនិងចែកចាយមានការកត់ត្រាតាមរយៈពត៌មានវិទ្យា និងមានអតិភាពជាងបញ្ញើដទៃទៀត។

សេវាបញ្ជូនប្រាក់តាមប្រៃសណីយ៍ គឺជាការបញ្ជូនប្រាក់តាមផ្លូវប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងនិងក្រៅប្រទេស ក្រោមរូបភាព ក្រោមរូបភាពអាណត្តិប្រៃសណីយ៍ ឬអាណត្តិទូរលិកឬតាមពត៌មានវិទ្យា។

សេវាបញ្ជូនតាមរូបភាពទូរគមនាគមន៍ ជាសេវាប្រៃសណីយ៍តាមបច្ចេកវិទ្យាទំនើប ដែលបញ្ជូនលិខិតឬពត៌មានតាមឧបករណ៍អេឡិត្រូនិចឬ អេឡិចត្រូម៉ាញេទិច របស់វិស័យទូរគមនាគមន៍ជារួមមាន តាមទូរសារ ទូរលេខ ទូរពុម្ព លិខិតអេឡិតត្រូនិចឬតាមពត៌មានវិទ្យា។ល។

សេវាប្រៃសណីយ៍តាមសំណូមពរ ជាសំណូមពរបន្ថែមលើការបញ្ជូនលិខិត កញ្ជប់ នូវបណ្ដាសេវា ពិសេសដូចជា អនុសិដ្ឋ ប្រកាស់តំលៃ ផ្ញើតាមយន្តហោះឬការធានាផ្សេងៗក្នុងពេលបញ្ជូនសញ្ញើ។

សំណដែលមានសញ្ញាសំគាល់ប្រៃសណីយ៍ សំរាប់ភ្ជិតខ្សែចំណងកបាវ កញ្ជប់ ឬហិបទំនិញ។សំណងនេះត្រូវបានការិយាល័យប្រៃសណីយ៍ប្រើដង្កប់ដែលសញ្ញាសំគាស់របស់ប្រៃសណីយ៍នីមួយៗច្របាច់អោយចេញស្នាមដើម្បីការពារ ការលួច ឬហែកបាវកញ្ជប់ ឬហិបទំនិញ។

សំបុត្រ  រួមមានលិខិត កញ្ជប់លិខិត បណ្ដាលិខិតសរសេរដោយដៃ វាយអង្គុលីលេខ ឬពុម្ព មានលក្ខណៈ ពិសេសលើការទំនាក់ទំណងរវាងបុក្គល និងបុក្គល ត្រូបានបិតជិត ទំងន់អតិបរមា ២គឺឡូក្រាមចំពោរបបក្រៅប្រទេស និង៣គឺឡូក្រាមចំពោរបបក្នុងប្រទេស។

សំភារៈសំរាប់មនុស្សខ្វាក់  រួមមានថាសចំរៀងខ្សែអាត់ ប្រដាបពិសេស បង្កើតដោយ មន្ទីពិសោធន៍របស់សាលារៀន សំរាប់មនុស្សខ្វាក់និងអក្សរអណ្ដែត ត្រូវបានខ្ចប់ បិតជិត។

ស្លាកទិសដៅ  សំរាប់ប្រើបញ្ជាក់ពីទិសដៅ ដែលបាវកញ្ជប់ឬហិបទំនិញបញ្ជូនទៅ។ នៅលើស្លាកនោះត្រូវសរសេរ ឬវាយដោយអង្គុលីលេខ ឈ្មោះប្រៃសណីយ៍ផ្ញើទទួល និងទំនង់បញ្ញើ។

 

អនុសញ្ញាសហភាពប្រៃសណីយ៍សកល គីជាសេចក្ដីសំរេចរបស់ប្រទេសជាសមាជិកសហភាពប្រៃសណីយ៍សកលដែលបានរៀបចំជាសមាជរៀងរាល់៥ឆ្នាំម្ដង  ។  ប្រទេសនីមួយៗដែលរដ្ធាភិបាលរបស់ខ្លួនចូលជាសមាជិកនោះត្រូវតែអោយ  ប្រៃសណីយ៍របស់ខ្លួនអនុវត្តទៅតាមសេចក្ដីសំរេចនោះក្នុងការប្រតិបត្តិសេវាប្រៃសណីយ៍អន្តរជាតិ។

អាជីវកម្មឯកជនក្នុងវិស័យប្រៃសណីយ៍និងអាជ្ញាន័ណ្ណអាជីវកម្មប្រៃសណីយ៍ គឺការស្នើសុំរបស់បុគ្គល់ ឬក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មប្រៃសណីយ៍  ។  ក្រោយពិនិត្យលទ្ធភាពសមស្របក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ត្រូវចេញអាញ្ញាប័ណ្ណអោយធ្វើអាជីវកម្ម ។  អាជីវកម្មនេះត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ។

អាណត្តិប្រៃសណីយ៍អន្តរជាតិ ជាការផ្ទេរប្រាក់ពីប្រទេសមួយទៅប្រទេសមួយ ដោយអ្នកផ្ញើប្រើប្រាស់អាណត្តិនេះ  ។អាណត្តិនេះមាន២រូបភាពគឺរូបភាពបញ្ជូនដោយអ្នកផ្ញើមក  អ្នកទទួលផ្ទាល់និងរូបភាពទី២ដោយប្រៃសណីយ៍អ្នកចាត់ចែង ។

អាណត្តិទូរលិក  គឺជាអាណត្តិបញ្ជូនតាមទូរលេខឬតាមបណ្ដាញទូរគមនាគមន៍ផ្សេងទៀត  សំរាប់ផ្ទេរប្រាក់អោយបានឆាប់រហ័ស។