​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ អាទិត្យ ៧:០០ – ១៧:៣០ ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

សាររំលែកមរណទុក្ខពីប្រៃសណីយ៍កម្ពុជា សូមគោរពជូន លោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក ព្រមទាំងក្រុមគ្រួសារ

សាររំលែកមរណទុក្ខពីប្រៃសណីយ៍កម្ពុជា សូមគោរពជូន លោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក ព្រមទាំងក្រុមគ្រួសារ ខ្ញុំបាទ និងភរិយាព្រមទាំងថ្នាក់ដឹកនាំ និងនិយោជិកនៃប្រៃសណីយ៍កម្ពុជា មានក្តីខ្សឹមខ្សួលរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍ ទទួលមរណភាពនាថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។