រាជធានីភ្នំពេញៈ នាព្រឹកថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ នៅប្រៃសណីយ៍កម្ពុជាស្នាក់ការកណ្តាល(វត្តភ្នំ) លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងនិយោជិតក្រោមឱវាទ បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្ត បណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ និងនិយោជិតប្រៃសណីយ៍កម្ពុជាដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។