​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ អាទិត្យ ៧:០០ – ១៧:៣០ ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

ប្រយ័ត្នចាញ់បោក !!សូមដំណឹងដល់បងប្អូនដែលបានទទួលព័ត៌មានថាមានគេផ្ញើឥវ៉ាន់ជូន សូមកុំជឿគេពេក ប្រយ័ត្នខាតបង់ប្រាក់កាក់

សូមជូនដំណឹងដល់បងប្អូនដែលបានទទួលព័ត៌មានថាមានគេផ្ញើឥវ៉ាន់ជូន សូមកុំជឿគេពេក ប្រយ័ត្នខាតបង់ប្រាក់កាក់ ។

សូមបញ្ជាក់ថា៖

1- រូបភាពខាងលើនេះជាFile Photoកែលើកុំព្យូទ័រ មិនមែនជាFile ថតផ្ទាល់លើឯកសារទេ

2- មានចំណុចជាច្រើនដែលបងប្អូនអាចកត់សំគាល់បានដូចគូសរង្វង់ក្រហម ទាំងនេះជាការកាត់ត ឬលុបហើយបំពេញបន្ថែមថ្មីឡើងវិញ

3- ឯកសារនេះមិនដូចជាបញ្ញើឆ្លងកាត់ប្រៃសណីយ៍ឡើយ

4- បាកូដ មានតែគ្មានលេខសម្គាល់ច្បាស់លាស់។ 

អង្គភាពប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអរគុណ….ដល់បងប្អូនដែលមានការប្រុងប្រយ័ត្នខ្ពស់ ចៀសផុតពីការចាញ់បោកជនខិលខូច៕